
សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៨៣៧នាក់ (ស្រី ៤០៤នាក់) ព្រមទាំងនាំយកសម្ភារបរិក្ខារ និងថ្នាំពេទ្យ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព បង្រៀនវគ្គសង្គ្រោះបឋម ពិនិត្យ ព្យាបាលជំងឺ ចែកឱសថ និងផ្តល់អាហារសម្រន់ (នំប៉័ង និងទឹកសុទ្ធ) ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១០,២៧៨នាក់ (ស្រី ៧,០៩១នាក់) ដែលចំនួននេះកើនឡើងលើសផែនការគ្រោងទុកដល់ទៅ ៣ដង។











