
សកម្មភាពចុះមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យតាមខ្នងផ្ទះ និងប្រជុំជីវភាពសាខាបក្សភូមិព្រៃខ្លា ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្តី ដឹកនាំដោយ លោក លន់ សុគ័ន្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី តំណាង ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី រួមជាមួយក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំ គណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ (សរុប ១០នាក់ ស្រី ២នាក់) បាននាំយកថ្នាំពេទ្យ ដែលជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិត ហេង សុខគង់ ចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ ចំនួន ២៣ខ្នងផ្ទះ សរុបប្រជាពលរដ្ឋចំនួន ៩៤នាក់ (ស្រី ៥៤នាក់) ស្ថិតនៅភូមិព្រៃខ្លា ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។











