ព័ត៌មានក្នុងខេត្ត

កម្រិតកំពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកំពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៧,៣០ ម/ថ្ងៃម្សិលមិញ ៧,២២ ម (+០,៣២ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=+០,៣០ ម - ពាមឃ្លៃថ្ងៃនេះ=៤,៣០ ម / ថ្ងៃម្សិលមិញ=៣,៧០ ម (+០,៦០ ម ) -តាសាល ថ្ងៃនេះ=១៩,៨០ ម /ថ្ងៃម្សិលមិញ=១៩,៧០ ម (+០,១០ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,៨០ ម
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៩១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន
សន្តិសុខសង្គម
សេចក្តីបំភ្លឺព័ត៌មាន
ស្នងការ​ដ្ឋាន​ននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការជម្រា​បជូនជាព័ត៌មានដល់សាធារណៈជននិងអ្នកនិយមលេងបណ្ដាញសង្គម​មេត្ដា​ជ្រាបថា៖​ ​ នៅវេលាម៉ោង​ ១៧ និង ០៥​ នាទី​ ថៃ្ងទី​១១​ ខែវិច្ឆិកា​ ឆ្នាំ២០​២​៦​ កើតមានសកម្មភាពមនុស្សនាំគ្នាសម្រុកចូលទៅក្នុងហាងលក់ខោអាវមួយកន្លែង​ យីហោ​ មេធីម​ នៅ​ចំណុ​ច​តារែ​កទឹកត្នោត​ ជាប់ផ្លូវជាតិ​លេខ​៤​ ស្ថិតក្នុង​ភូមិសំណង់​ ស​ង្កាត់រកាធំ​ ក្រុងច្បារមន​ ខេត្ដកំពង់​ស្ពឺ​ ។ ​
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ លោក ជួប វាសនា អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមបទបញ្ជា​និង​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ នៅ​ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានដឹងនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូន​ដល់​ លោក​​​​​​​​ ជួប វាសនា​ អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្រ្កាបដកហូតបានយកមក ពិធីជាសក្ខីភាពនៃកិច្ចប្រតិបត្ដិការនេះ បានការអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

(កំពង់ស្ពឺ​)៖ព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក​ឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុង​ពិធីដុតបំផ្លាញផលិតផ​លក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្រ្កាបដកហូត​បានយកមក​ ពិធីជាសក្ខីភាពនៃកិច្ចប្រតិបត្ដិការ​នេះ​ បានការអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ
សន្តិសុខសង្គម
ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ
ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ហន ភក្តី អភិបាលរងខេត្ត តំណាងលោកជំទាវ ឈី វិជ្ជរ៉ា អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
សន្តិសុខសង្គម
លោក ហន ភក្តី អភិបាលរងខេត្ត តំណាងលោកជំទាវ ឈី វិជ្ជរ៉ា អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីវេទិកាសាធារណៈ នៅឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា
សេចក្តីជូនដំណឹង
ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សេចក្តីជូនដំណឹង៖ ស្ដីពីការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទាំងអស់មេត្តាជ្រាបថា៖
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ស្ដីពីការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទាំងអស់មេត្តាជ្រាបថា៖
ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបង្ហោះខ្លែង និងការបោកបែនស្រូវដោយប្រើម៉ាស៊ីនបាញ់ចំបើង ក្បែរខ្សែ បណ្ដាញ បញ្ជូនតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឬអាច ខូចខាត ដល់សម្ភារៈអគ្គិសនីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និងអាចកើតមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។សូមអរគុណ ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កំពង់ស្ពឺ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន ជាតំណាងអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ផេង ឈិន ទទួលមរណៈភាពជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម...

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង១៤.០៩នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន នាយសេនាធិការង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាងអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ផេង ឈិន ទទួលមរណៈភាពដោយជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម។ដែលរៀបចំកម្មវិធីបុណ្យនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមបូកសរុប របាយកាណ៍ ប្រចាំឆ្នាំ -ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នឹងការងារពាក់ពន្ធ័មួយចំនួនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមបូកសរុប របាយកាណ៍ ប្រចាំឆ្នាំ -ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នឹងការងារពាក់ពន្ធ័មួយចំនួនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)÷ដោយបានការចង្អលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំពីលោកឧត្ដមសេនីយ៍ត្រី សេង សុជាតិ ស្នងការរង ទទួលផែនការងារសេនាធិការ នាព្រឹកថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក សុង ចន្ធី ស្នងការរង ជំនួយការឱ្យជួយដឹកនាំការិយាល័យសរុបផែនការ ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមបូកសរុប របាយកាណ៍ ប្រចាំឆ្នាំ -ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នឹងការងារពាក់ពន្ធ័មួយចំនួនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក យឹម គឹមហាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកួតជ្រើសរើសគម្រោងឆ្នើមថ្នាក់ខេត្ត ឆ្នាំ២០២៦ នៃកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ»
អប់រំ និងកីឡា
លោក យឹម គឹមហាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកួតជ្រើសរើសគម្រោងឆ្នើមថ្នាក់ខេត្ត ឆ្នាំ២០២៦ នៃកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ»
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក យឹម គឹមហាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកួតជ្រើសរើសគម្រោងឆ្នើមថ្នាក់ខេត្ត ឆ្នាំ២០២៦ ក្រោមកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ»។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ចុះសួរសុខទុក្ខគ្រួសារដែលរងអគ្គីភ័យឆេះផ្ទះ នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច
សន្តិសុខសង្គម
ដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ចុះសួរសុខទុក្ខគ្រួសារដែលរងអគ្គីភ័យឆេះផ្ទះ នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច
នារសៀលថ្ងៃអង្គារ ០១កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច រួមជាមួយលោក លោកស្រី អភិបាលរង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ចុះសួរសុខទុក្ខគ្រួសារដែលរងអគ្គីភ័យឆេះផ្ទះ នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត