
ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ
ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។








