
សេចក្តីជូនដំណឹង៖ ស្ដីពីការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទាំងអស់មេត្តាជ្រាបថា៖
ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបង្ហោះខ្លែង និងការបោកបែនស្រូវដោយប្រើម៉ាស៊ីនបាញ់ចំបើង ក្បែរខ្សែ បណ្ដាញ បញ្ជូនតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឬអាច ខូចខាត ដល់សម្ភារៈអគ្គិសនីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និងអាចកើតមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។សូមអរគុណ ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កំពង់ស្ពឺ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦











