
ដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ចុះសួរសុខទុក្ខគ្រួសារដែលរងអគ្គីភ័យឆេះផ្ទះ នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច
នារសៀលថ្ងៃអង្គារ ០១កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច រួមជាមួយលោក លោកស្រី អភិបាលរង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំស្រួច ចុះសួរសុខទុក្ខគ្រួសារដែលរងអគ្គីភ័យឆេះផ្ទះ នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។








