
ពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្រ្កាបដកហូតបានយកមក ពិធីជាសក្ខីភាពនៃកិច្ចប្រតិបត្ដិការនេះ បានការអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
(កំពង់ស្ពឺ)៖ព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្រ្កាបដកហូតបានយកមក ពិធីជាសក្ខីភាពនៃកិច្ចប្រតិបត្ដិការនេះ បានការអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។








