
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន ជាតំណាងអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ផេង ឈិន ទទួលមរណៈភាពជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង១៤.០៩នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន នាយសេនាធិការង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាងអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ផេង ឈិន ទទួលមរណៈភាពដោយជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម។ដែលរៀបចំកម្មវិធីបុណ្យនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។








