ព័ត៌មានក្នុងខេត្ត

វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
ពាណិជ្ជកម្ម
វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ទី ណារ៉ុង និងលោកស្រី សំ ស្រីនាង មន្រ្តីបង្គោល គម្រោង អេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, BCF និងARDB សរុបចំនួន ៤០នាក់ ក្នុងនោះស្រ្តី ២៦នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ផន បញ្ញា, ០៩៦ ៧៣៩៩៩០២ ) ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ស្រី វណ្ណា :ការសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណី ជារឿងដ៏សំខាន់ណាស់សម្រាប់ប្រជាកសិករ
ពាណិជ្ជកម្ម
លោក ស្រី វណ្ណា :ការសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណី ជារឿងដ៏សំខាន់ណាស់សម្រាប់ប្រជាកសិករ
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោង AIMS-AF ខេត្តកំពង់ស្ពឺ ដឹកនាំ លោក ស្រី វណ្ណា និងលោកស្រី ភិន សុវណ្ណកនិកា មន្រ្តីបង្គោលគម្រោងអេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, ធនាគាARDB BCF និងសមាជិកចង្កោម សរុបចំនួន ៤២នាក់ ក្នុងនោះស្រ្តី ១៣នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ខៀវ ណាំ, ០៩៧ ៦២១០ ០០៥ )
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៨៨ ម (-០,០៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=- ០,១៥ ម • ពាមឃ្លៃថ្ងៃនេះ=១,៩៥ ម / ថ្ងៃម្សិលមិញ=១,៩៥ ម  (-០,០០ ម ) -តាសាល ថ្ងៃនេះ=១២,១៤ ម /ថ្ងៃម្សិលមិញ=១២,២០ ម (-០,០៦ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៨៦ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c ៤~ ទឹកភ្លៀង៖ (ប្រភពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យប្រមូលព័ត៌មាន និងវាយតម្លៃលើទីតាំងដីជាក់ស្ដែង និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់ជូន ប្រជាពលរដ្ឋ៤៥គ្រួសារ
សកម្មភាពអាជ្ញាធរ
ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យប្រមូលព័ត៌មាន និងវាយតម្លៃលើទីតាំងដីជាក់ស្ដែង និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់ជូន ប្រជាពលរដ្ឋ៤៥គ្រួសារ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្ត បានទទួលលិខិត ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ របស់ឈ្មោះ |យូ អយ ស្នើសុំជួយសម្របសម្រួលដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់លើទំហំដីប្រហែល ១៧០ហិកតា ស្ថិតនៅភូមិចម្ការចេក និងទំហំដីប្រហែល ៤.៩ហិកតា ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
សន្តិសុខសង្គម
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តលិខិតលេខ ០៤៦/២៦ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានកំណត់ ជាហេតុធ្វើអោយមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បរិច្ចាគឈាមដោយស្ម័គចិត្ត ដល់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ខាងមុខនេះ​...
សុខាភិបាល
បរិច្ចាគឈាមដោយស្ម័គចិត្ត ដល់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ខាងមុខនេះ​...
កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់បុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងមុឺងម៉ាត់ប្រកបដោយស្មារតីបេះដូងមនុស្សធម៏ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
សកម្មភាពអាជ្ញាធរ
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៣៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅតំបន់តេទឹកពុះ តំបន់សំរោងក្រវាក ភ្នំប្រសព្វ និងតំបន់ជ្រាវ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅតំបន់តេទឹកពុះ តំបន់សំរោងក្រវាក ភ្នំប្រសព្វ និងតំបន់ជ្រាវ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាជ្ញាធរខេត្តកំពង់ស្ពឺចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រជុំពិភាក្សាស្តីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦។
អប់រំ និងកីឡា
ប្រជុំពិភាក្សាស្តីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦។
កំពង់ស្ពឺ៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦ នារសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះផងដែរ ឯឧត្ដម ប្រធាន បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងពិភាក្សាគ្នាឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេសចំណុចខ្វះចន្លោះ ឬខ្វះខាត ត្រូវយកមកសិក្សាហើយកែតម្រូវឱ្យបានល្អនៅក្នុងពិធីការប្រកួត«ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត