ព័ត៌មានក្នុងខេត្ត

ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើខ្លះជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់ខ្លួន?
សន្តិសុខសង្គម
ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើខ្លះជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់ខ្លួន?
កំពង់ស្ពឺ÷ ដើម្បីបំពេញតម្រូវការ និងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានខិតខំបម្រើសេវា ជូនពលរដ្ឋ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបន្ថែមទៀត សកម្មភាពកងកម្លាំងនគរបាល÷        នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ អធិដ្ឋាននគរបាលស្រុកភ្នំស្រួច   បានផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន -អត្ដសញ្ញាណបណ្ណ -សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤)  ជូនប្រជាពលរដ្ឋ និងមានស្ថានីយ៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងភូមិសាស្ត្រស្រុកចំនួន ៦គោលដៅដូចខាងក្រោម ÷      ១-នៅច្រកចេញ-ចូលតែមួយសាលាស្រុក      ២-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្មេង      ៣-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង      ៤-នៅប៉ុស្តីនគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល      ៥-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយ      ៦-នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដួល (ប្រភព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោក ហាស់ សុខឿន
សន្តិសុខសង្គម
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោក ហាស់ សុខឿន
កំពង់ស្ពឺ÷ នៅយប់ថ្ងៃសៅរ៍ ៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចុះសួរសុខទុក្ខ លោក ហាស់ សុខឿន ដែលជាឪពុកបង្កើតរបស់កញ្ញា ឃិន វ៉ាន់ថី សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ខណៈលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។សកម្មភាពចុះសួរសុខទុក្ខ និងការឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងការចែករំលែក។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រុងឧត្តុងម៉ែជ័យ
នយោបាយ
សំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រុងឧត្តុងម៉ែជ័យ
កំពង់ស្ពឺ÷នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក  នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យ ហង្ស ឆាំឆាន  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិក ក្រុមការងារ ក្រុមប្រឹក្សា និងអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ មានចំនួន ៤៥០នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១៤ភូមិ ស្ថិតក្នុងឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
អប់រំ និងកីឡា
កិច្ចប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១៤ភូមិ ស្ថិតក្នុងឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋ និងឃុំកក់ បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១៤ភូមិ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ចឹក បូរិន  ប្រធានមន្ទីរការងារ លោកស្រី កែវ ពិសី ប្រធានគណបក្សមូលដ្ឋានឃុំ កក់ ហ្នឹងមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សឃុំកក់ ប្រធានសាខាបក្សភូមិទាំង ១៤ភូមិ សរុបអ្នកចូលរួម ៨៤នាក់ ស្រី ៧៥នាក់   ជនបង្គោលសរុប ៦៧នាក់ ស្រី ៦៧នាក់ (អវត្តមាន ០៣នាក់)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សម្រាប់ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សម្រាប់ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១១.៦០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦
នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៦ -ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានគោរពអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦ របស់គណ:កម្មាធិការគណបក្សស្រុកគងពិសី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយស្រុក ប្រធានក្រុមការងារចុះជួយឃុំ លោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក លោកអនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក យុវជនគណបក្សស្រុក ប្រធានសាខាបក្សចំណុះគណៈកម្មាធិការបក្សស្រុក ប្រធាន អនុប្រធានគណបក្សឃុំ និងប្រធានយុវជនគណបក្សឃុំ, នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សក្នុងវគ្គបំប៉នថ្នាក់ទី១២
អប់រំ និងកីឡា
សំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សក្នុងវគ្គបំប៉នថ្នាក់ទី១២
កំពង់ស្ពឺ÷ ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៦ ‎លោកជំទាវ ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី ១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ អញ្ញើញសំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សក្នុងវគ្គបំប៉នថ្នាក់ទី១២ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោកគ្រូ អ្នកគ្រូបង្រៀនសិស្សានុសិស្សនៅវិទ្យាល័យស្លាបលែង និងវិទ្យាល័យភ្នំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៧,១៧ ម/ថ្ងៃម្សិលមិញ ៧,២៨ ម (-០,១១ ម) ខាងលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,១៧ ម • ពាមឃ្លៃថ្ងៃនេះ=២,៩០ ម / ថ្ងៃម្សិលមិញ=២,៩៥ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,៦៥ ម /ថ្ងៃម្សិលមិញ=១៥,៨០ ម (-០,១៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៣៥ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c (ប្រភពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ឃុំគីរីវន្ត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ឃុំគីរីវន្ត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាពេលថ្មីៗនេះទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំគីរីវន្ត  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំគីរីវន្ត ក្រោមអធិបតីភាព លោកស្រី  ឃួន សាមឿន  មេឃុំគីរីវន្ត  និងជាប្រធានគណៈកម្មការលទ្ធកម្ម  និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់កសិករផលិតក្នុងចង្កោមអាជីវកម្មមាន់ខ្មែរខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
ពាណិជ្ជកម្ម
ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់កសិករផលិតក្នុងចង្កោមអាជីវកម្មមាន់ខ្មែរខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច AIMS នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឹ បានរៀបចំដឹកនាំដំណើរទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍កសិករដែលចិញ្ចឹមមាន់ខ្មែរទៅទស្សនកិច្ចសិក្សានៅចង្កោមអាជីវកម្មមាន់ខ្មែរ ភូមិបឹង ឃុំបឹងនិម្មល ស្រុកទឹកឈូ ខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដូចពាក្យចាស់លោកពោលថា"សត្វមមាចមិនខ្លាចភ្លើងមែនទេ?"
សន្តិសុខសង្គម
ដូចពាក្យចាស់លោកពោលថា"សត្វមមាចមិនខ្លាចភ្លើងមែនទេ?"
កំពង់ស្ពឺ÷ឱក្មេងៗអើយក្មេង...! ឃើញហើយ ឮហើយតែមិនញញើតមិនរៀងចាលសោះ ថ្មីៗនេះ! មានក្មេងទំនើងចំនួន០៣ក្រុម មានគ្នាសរុបចំនួន ១៦នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ និងជិះម៉ូតូជ្រែកបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ បង្កភាពរញេរញៃ ធ្វើឲ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានប្រជាពលរដ្ឋដល់ប្តឹងតាមលេខអន្តរាគមន៍ Hotlin 1292 ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងធ្វើឃាត់ខ្លួនក្មេងទំនើងទាំងនោះយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អបអរសាទរសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នយោបាយ
អបអរសាទរសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយនៅកម្រិតទាបតើយើងជាប្រជាពលរដ្ឋម្នាក់គួរធ្វើអ្វីខ្លះ?
សន្តិសុខសង្គម
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយនៅកម្រិតទាបតើយើងជាប្រជាពលរដ្ឋម្នាក់គួរធ្វើអ្វីខ្លះ?
អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ    បានជួយសម្រួលចរាចរណ៍ជូន សិស្សានុសិស្ស       នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖     -សាលាបឋមសិក្សាយ៉ាបាតុងត្រពាំង ក្អែក។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត