
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ឃុំគីរីវន្ត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាពេលថ្មីៗនេះទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំគីរីវន្ត ក្រោមអធិបតីភាព លោកស្រី ឃួន សាមឿន មេឃុំគីរីវន្ត និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











