ព័ត៌មានក្នុងខេត្ត

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនដំណឹង
ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.៤៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំឃុំ ស្រុកបានជួប និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
ប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំឃុំ ស្រុកបានជួប និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ
រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ #នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក បានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក ក្រោមអធិបតីភាព ឯកឧត្តម សុឹម ប៉ុណ្ណប្ញទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ស្រុកគងពិសី និងលោក អ៊ុង រដ្ឋា  តំណាងក្រុមការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងសមាសភាពអញ្ជើញចូលរួមពី លោក ថោង ផាត ប្រធានគណៈកម្មាធិការបក្សឃុំជង្រុក លោក លោកស្រី សមាជិកបក្សឃុំ និងប្រធានសាខាបក្សភូមិទាំង ២៥ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
‎ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៥-២០២៦  ‎
អប់រំ និងកីឡា
‎ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៥-២០២៦ ‎
កំពង់ស្ពឺ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ពិធីនេះត្រូវបានរៀបចំឡើងនៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក-លោកស្រីអនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមកីឡាករ កីឡាការិនីជាច្រើនរូប។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សាខា កក្រក ខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ
សកម្មភាពអាជ្ញាធរ
សាខា កក្រក ខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦---នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាមគ្គីមុនីជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ ស្ថិតនៅវត្តក្រាំងចេក ក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរក្រុងស្រុកឱ្យបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់
សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរក្រុងស្រុកឱ្យបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់
កំពង់ស្ពឺ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គលគឺជាអំពើខុសច្បាប់ អាជ្ញាធរក្រុងស្រុកគប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ដល់សកម្មនេះនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះជួបនិងសំណេះសំណាលជាមួយពលរដ្ឋ៦គ្រួសារនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលស្ម័គ្រចិត្តរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ (Online)នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ
ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ (Online)នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ (Online)នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពុងស្ពឺ ក្រោមអធិបតីភាលោក ហន ភក្តី អភិបាលរង និងលោក សូ ឃុនវីរក្ស អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាល លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គភាពច្រកចេញចូលតែមួយ ក៏បានចូលក្នុងកិច្ចប្រជុំនេះផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម
សន្តិសុខសង្គម
ឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម
កំពង់ស្ពឺ៖ ថ្មីនេះបន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលកំពុងជួបការលំបាកផ្សេងៗ បានចាត់ឲ្យលោកអនុសេនីយ៏ឯក ស្រេង លីហួរ ជាបន្ទាន់បំផុតអោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី សាន ស្រីពៅ ភ្លាមតែម្តង។ដោយបច្ចុប្បន្នប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់ រនិងទទួលបន្ទុកចិញ្ចឹមកូនស្រីម្នាក់ មានអាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ នៅតាមបណ្តារោងចក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ នៅតាមបណ្តារោងចក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ខ្ញុំបាទ ដំណាងលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលក្នុងការសហការអនុវត្តគោល នយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ នៅតាមបណ្តារោងចក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ របស់អង្គការ មូលនិធិបង្ការរបួសអាស៊ី (AIP FOUNDATION) ក្រោមការដឹកនាំ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត។ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំឆមាសទី១ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំឆមាសទី១ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំឆមាសទី១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាល នៃគណអភិបាលរងខេត្ត និងគណៈអភិបាលក្រុង/ស្រុកទាំង៩។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អនុសាខាកាកបាទក្រហមស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីក្រីក្រជួបការលំបាក សម្រាលកូន នៅមណ្ឌលសុខភាព ជាស៊ីមឳរ៉ាល់ ចំនួន២នាក់
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីក្រីក្រជួបការលំបាក សម្រាលកូន នៅមណ្ឌលសុខភាព ជាស៊ីមឳរ៉ាល់ ចំនួន២នាក់
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦--- អនុសាខាកាកបាទក្រហមស្រុកឱរ៉ាល់ រួមជាមួយក្រុមការងារអនុសាខាសមាគមនារីស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីក្រីក្រជួបការលំបាក សម្រាលកូន នៅមណ្ឌលសុខភាព ជាស៊ីមឳរ៉ាល់ ចំនួន២នាក់ មកពីភូមិមនោរម្យ ឃុំហោងសំណំ១នាក់ និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ១នាក់ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈកម្មការអន្តរក្រសួង: ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១)
អប់រំ និងកីឡា
គណៈកម្មការអន្តរក្រសួង: ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១)
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងសហការី បានអមដំណើរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១) ចំនួន ១៣ខ្សែ ប្រវែងសរុប ១៣២,៧០ គ.ម សម្រាប់ឆ្នាំ២០២៦ និងត្រួតពិនិត្យវាយតម្លៃមុនប្រគល់បញ្ចប់សុពលភាពលើការងារថែទាំផ្លូវខួបក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ១១,៧០ គ.ម ទទឹង ៥ម៉ែត្រ សម្រាប់ឆ្នាំ២០២៥។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
🔴 ឯកឧត្តម ឈួរ សុបញ្ញា នាំយកការសួរសុខទុក្ខ និងអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនអតីតមេឃុំអង្គពពេលដែលកំពុងមានជំងឺ
សន្តិសុខសង្គម
🔴 ឯកឧត្តម ឈួរ សុបញ្ញា នាំយកការសួរសុខទុក្ខ និងអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនអតីតមេឃុំអង្គពពេលដែលកំពុងមានជំងឺ
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃពុធ ២ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកការងារនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា បាននាំយកផ្លែឈើ និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទៅសួរសុខទុក្ខលោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ស្រុកគងពិសី ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្តាប់ប្រជាជន យល់ពីប្រជាជន និងដោះស្រាយជូនប្រជាជន គឺជាមូលដ្ឋាននៃការកសាងទំនុកចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
ការអភិវឌ្ឍ
ស្តាប់ប្រជាជន យល់ពីប្រជាជន និងដោះស្រាយជូនប្រជាជន គឺជាមូលដ្ឋាននៃការកសាងទំនុកចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីមានសំណូមពរពីប្រជនជនតាមរយៈវេទិកាសាធារណៈឃុំដំណាក់រាំងកន្លងមក ដែលត្រូវបានរៀបចំឡើងប្រកបដោយភាពបើកចំហ និងស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបន្តចុះពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបនឹងបញ្ហា និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត