
ស្តាប់ប្រជាជន យល់ពីប្រជាជន និងដោះស្រាយជូនប្រជាជន គឺជាមូលដ្ឋាននៃការកសាងទំនុកចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីមានសំណូមពរពីប្រជនជនតាមរយៈវេទិកាសាធារណៈឃុំដំណាក់រាំងកន្លងមក ដែលត្រូវបានរៀបចំឡើងប្រកបដោយភាពបើកចំហ និងស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបន្តចុះពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបនឹងបញ្ហា និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។











