
គណៈកម្មការអន្តរក្រសួង: ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១)
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងសហការី បានអមដំណើរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១) ចំនួន ១៣ខ្សែ ប្រវែងសរុប ១៣២,៧០ គ.ម សម្រាប់ឆ្នាំ២០២៦ និងត្រួតពិនិត្យវាយតម្លៃមុនប្រគល់បញ្ចប់សុពលភាពលើការងារថែទាំផ្លូវខួបក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ១១,៧០ គ.ម ទទឹង ៥ម៉ែត្រ សម្រាប់ឆ្នាំ២០២៥។











