
ឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម
កំពង់ស្ពឺ៖ ថ្មីនេះបន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលកំពុងជួបការលំបាកផ្សេងៗ បានចាត់ឲ្យលោកអនុសេនីយ៏ឯក ស្រេង លីហួរ ជាបន្ទាន់បំផុតអោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី សាន ស្រីពៅ ភ្លាមតែម្តង។ដោយបច្ចុប្បន្នប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់ រនិងទទួលបន្ទុកចិញ្ចឹមកូនស្រីម្នាក់ មានអាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។











