ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកសាមគ្គីមុន្នីជ័យ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦៧៩៦នាក់ ស្រី ១១៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។
-ការពិគ្រោះព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក កម្រងនោម ។ ជំងឺទាំងអស់នេះមានជំងឺមួយចំនួនត្រូវបានពិនិត្យដោយ៖ អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) និងមានវះកាត់តូចនិងព្យាបាលរបួស និងមានចែកវ៉ែនតាចំនួន ១២០០ …។ល។


ទេសចរណ៍
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិស្នាក់នៅក្នុងខេត្តកំពង់ស្ពឺសរុប១៨,៥០០នាក់
ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៣ ខែ កក្កដា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ភ្ញៀវទេសចរណ៍សរុប ១៨,៥០០នាក់
១- ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ(ស្នាក់នៅ) ១,៧៨០នាក់
២- ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ១៦,៥៤០នាក់
៣- ទេសចរណ៍ បរទេស ១៨០នាក់


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)


សេចក្តីជូនដំណឹង
ផលិតផលខ្មែរជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ (ផ្សារផលិតផលខ្មែរ ) នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍នឹងអាទិត្យ ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេន វិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៩១ ម/ថ្ងៃម្សិលមិញ ៦,៨៧ ម (+០,04 ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៩ ម
• ពាមឃ្លៃថ្ងៃនេះ=២,៣៥ ម / ថ្ងៃម្សិលមិញ=២,៥០ ម (-០,១៥ ម )
-តាសាល ថ្ងៃនេះ=១៥,៥៦ ម /ថ្ងៃម្សិលមិញ=១៥,៦៧ ម (-០,១១ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤៤ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
(ប្រភព មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
គុណភាពខ្យល់នៅក្នុងខេត្តកំពង់ស្ពឺ និងតាមបណ្ដាលខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៤៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សុខាភិបាល
សកម្មភាពចុះចែកបណ្ណសមាជិកគណបក្ស និងពិនិត្យសុខភាពប្រជាជនតាមខ្នងផ្ទះ របស់ក្រុមការងារចុះមូលដ្ឋានភូមិ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ៧កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ព ស២៥៧០ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិបានចុះភូមិដឹកនាំដោយ ប្រធានក្រុមការងារចុះភូមិតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុកដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ឃុំនិងថ្នាក់ភូមិ។


បរិស្ថាន
អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំកម្មវិធីដាំដើមឈើ អបអរសាទរ ទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះបរិស្ថានដោយមានការចូលរួមពីរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប ។


សុខាភិបាល
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។ អំណោយទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយមនុស្សធម៌ទាំងនេះ ទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។


អប់រំ និងកីឡា
ឯកឧត្តម ហ៊ុន ម៉ានី ៖ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបង្រៀនវគ្គបំប៉ននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល។


សន្តិសុខសង្គម
ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់
កំពង់ស្ពឺ÷ ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមការងារចុះមូលដ្ឋាន ឃុំភក្ដី- ភូមិព្រៃរំដួល នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្តដា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ២០នាក់ ស្រី ចំនួន ៨នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់។


សន្តិសុខសង្គម
សួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចូលរួមក្នុងឱកាសនោះផងដែរមានលោកឧកញ៉ា ផូ កែវសម្បត្តិ និងលោកជំទាវឧកញ៉ា ហង្ស ម៉ារីនី តំណាងសប្បុរសជន ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី លោកសំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារជាច្រើនរូបផងដែរ។


សន្តិសុខសង្គម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជូនប្រជាពលរដ្ឋ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២៦ នៅអនុវិទ្យាល័យបន្ទាយខ្មែរ ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦៧៩៦នាក់ ស្រី ១១៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។

