ព័ត៌មានក្នុងខេត្ត

រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
សន្តិសុខសង្គម
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
កំពង់ស្ពឺ÷ រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៧៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (-០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៥ ម • ពាមឃ្លៃថ្ងៃនេះ=២,១០ ម / ថ្ងៃម្សិលមិញ=២,២៣ ម  (-០,១៣ ម ) -តាសាល ថ្ងៃនេះ=១៥,៥៨ ម /ថ្ងៃម្សិលមិញ=១៥,៦០ ម (-០,០២ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤២ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៦.០°c ៤~ ទឹកភ្លៀង៖ មានធ្លាក់ភ្លៀងបន្តិចបន្ទួចគ្រប់ក្រុង-ស្រុក ពី ០,០ មម ទៅ ៣៦,០ មម ១.ក្រុងច្បារមន (សង្កាត់រការធំ)= ៣៦,០ មម ២~ ក្រុងឧដុង្គម៉ែជ័យ តម្រងសាលាសង្កាត់វាលពង់ = ៦,០ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)រលឹម= ២៩,០  មម ៣~ស្រុកសំរោងទង  តម្រងសាលាស្រុក= ២១,០ មម; តម្រងរលាំងជ្រៃ= ៣០,៤ មម; តម្រងពាមឃ្លៃ= ២៥,០ មម ; តម្រងជណ្តើរកាច់= ០,០ មម
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារចលនាស្ត្រី÷ លើកកម្ពស់សមត្ថភាព និងតួនាទីស្ត្រីក្នុងសង្គម
នយោបាយ
ក្រុមការងារចលនាស្ត្រី÷ លើកកម្ពស់សមត្ថភាព និងតួនាទីស្ត្រីក្នុងសង្គម
កំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានមន្ទីរគណបក្សខេត្តកំពង់ស្ពឺ រួមជាមួយលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្ត្រីថ្នាក់ខេត្ត និងលោកជំទាវ គា សុខភូ អនុប្រធានទី១ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រី នៅទីស្នាក់ការគណបក្សស្រុកភ្នំស្រួច។ កម្មវិធីនេះមានអ្នកចូលរួមសរុប ៥២នាក់ ស្ត្រី ៤៩នាក់ ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដោះស្រាយករណីសិប្បកម្មផលិតមួក សុវត្ថិភាព បង្កផលប៉ះពាល់ដល់បរិស្ថាន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដោះស្រាយករណីសិប្បកម្មផលិតមួក សុវត្ថិភាព បង្កផលប៉ះពាល់ដល់បរិស្ថាន
កំពង់ស្ពឺ÷ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែង នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
យុវជនម្នាក់កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
សន្តិសុខសង្គម
យុវជនម្នាក់កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាពីលោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៧:៣០នាទី ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក បានចុះបង្រ្កាបភ្លាមៗនូវករណីបង្កហឹង្សា ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកភូមិ និងប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ។ ក្រោយពីមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយះលេខ (Hotline 1292) ករណីនេះបានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
សន្តិសុខសង្គម
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖ -សាលាបឋមសិក្សាយ៉ាបាតុងត្រពាំងក្អែក។ -នឹងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំ និងពង្រឹងកិច្ចការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីដឹកនាំ «វេទិកាសាធារណៈ» ជួបសំណេះសំណាល ស្ដាប់កង្វល់ និងទទួលយកសំណូមពរផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា និងចំគោលដៅ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (-០,០០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ​ម • ពាមឃ្លៃថ្ងៃនេះ=២,២៣ ម / ថ្ងៃម្សិលមិញ=២,២៥ ម  (-០,០២ ម ) -តាសាល ថ្ងៃនេះ=១៥,៦០ ម /ថ្ងៃម្សិលមិញ=១៥,៤៥ ម (+០,១៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤០ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៧,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៦.០°c ៤~ ទឹកភ្លៀង៖ មានធ្លាក់ភ្លៀងនៅក្រុង-ស្រុកមួយចំនួន ពី ០,០ មម ទៅ ៥១,០ មម ១.ក្រុងច្បារមន(សង្កាត់រការធំ)= ០,០ មម ២~ ក្រុងឧដុង្គម៉ែជ័យ តម្រងសាលាសង្កាត់វាលពង់ = ២៧,៥ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)= ៥០,០  មម ៣~ស្រុកថ្ពង តម្រងសាលាស្រុក(ឃុំប្រាំបីមុម) = ១៣,០ មម; តម្រងអូរស្យា (ឃុំយាអង្គ) = ៤៨,០ មម ៤~ ស្រុកឪរ៉ាល់  -តម្រងសាលាស្រុក = ០,០ មម; តម្រងឃុំត្រពាំងជោ= ៥១,០ មម;  តម្រងជាំ (ឃុំតាសាល)= ១,៤ មម ៥~ ស្រុកសាមគ្គីមុន្នីជ័យ តម្រងសាលាស្រុក(ចាន់ថ្នាល)= ៣២,០ មម (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យារូបភាព និងសម្លេង Zoom Meeting
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យារូបភាព និងសម្លេង Zoom Meeting
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦—ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ៣ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារូបភាព និងសម្លេង Zoom Meeting នៅអគារសាលាខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៧៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង ពណ៌បៃតង៖គុណភាពខ្យលល្អមាន ខេត្តកណ្តាល និង ខេត្តព្រៃវែង (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
សន្តិសុខសង្គម
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្តីទី មូលដ្ឋាន​កងរាជអាវុធស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៥២១(ក) ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដោយលោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ
សេចក្តីជូនដំណឹង
ស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត