ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជុំពិភាក្សាការងារស្ថាបនាផ្លូវលេខ ១៤៥ ស្រុកបសេដ្ឋ ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុនសាងសង់ធំៗ
(កំពង់ស្ពឺ៖) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាផ្លូវលេខ ១៤៥ ស្ថិតក្នុងមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊្រុន ស៊ន់ អភិបាលរងខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ «សំរិទ្ធ សាខន» ជាន់ទី២ នៃសាលាខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ពិធីបុណ្យសព និងការចុះសំណេះសំណាល នាំយកអំណោយរំលែកទុក្ខ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះតេជគុណ សែម សុវណ្ណៈ ព្រះសាមុហ៍អនុគណ ស្រុកសាមគ្គីមុនីជ័យ និងជាព្រះគ្រូចៅអធិការវត្តព្រៃជុំ ព្រមទាំងលោក ជា សើ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី បានអមដំណើរដោយ គណៈកម្មាធិការបក្សឃុំ និងស្មៀនឃុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកបច្ច័យ ព្រមទាំងអំណោយមនុស្សធម៌ ទៅចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព លោកតា ជឹប ផល អាយុ ៧៧ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោកព្រឹន្ទបាលទោ ខាន សុខលី សិក្ខាកាមវគ្គយន្តការីជំនាន់ទី២៥ សាលាភស្ដុភារនិងដឹកជញ្ជូនដែលបានទទួលមរណភាពដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់ប្រកបដោយគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទសេ និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ក្រុមការងារឃុំភ្នំតូច ចូលរួមបុណ្យសព
កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានលម្អិតនៃមរណភាព និងបច្ច័យចូលរួម៖
* ឈ្មោះអ្នកទទួលមរណភាព លោក ទិត្យ ធឿន
* ទីកន្លែងរស់នៅ ភូមិរោងដំរី (ឃុំភ្នំតូច)
* ទទួលមរណភាពកាលពីម្សិលមិញដោយសារជំងឺគាំងបេះដូង
* ថវិកាបច្ច័យសរុប ២៧០.០០០ រៀល (បាននាំយកទៅប្រគល់ជូនគ្រួសារសពដោយផ្ទាល់)


សន្តិសុខសង្គម
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានឧបត្ថម្ភគាំទ្រជាភេសជ្ជៈ១០០កេសនិងទឹកសុទ្ធ៣០០កេសដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដោយបានចាត់ក្រុមការងារឲ្យនាំយក ភេសជ្ជៈចំនួន១០០កេសនិងទឹកបរិសុទ្ធ៣០០កេស គាំប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។


សន្តិសុខសង្គម
ក្រុមក្មេងទំនើងមួយក្រុមចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរងគ្រោះយ៉ាងសាហាវបង្កឲ្យជនរងគ្រោះរងរបួសយ៉ាងតំណំ ត្រូវបានគ្រួសារជនរង្រ្គោះខលប្តឹងសុំកិច្ចអន្តរាគមន៍ពីកងរាជអាវុធហត្ថតាមរយៈលេខ Hotline 1292 ក្រោយទទួលបានបញ្ជាកម្លាំងជំនាញបានបើកការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួន
កំពង់ស្ពឺ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរង្រ្គោះយ៉ាងសាហាវបង្កឲ្យមានរបួសយ៉ាងដំណំត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប។


សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបប្រតិភូសម្ព័ន្ធសភាពាណិជ្ជកម្មសកល ពិភាក្សាឱកាសពាណិជ្ជកម្ម និងវិនិយោគនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្រតិភូ សម្ព័ន្ធសភាពាណិជ្ជកម្មសកល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលបដិសណ្ឋារកិច្ច នៃសាលាខេត្តកំពង់ស្ពឺ។
ជំនួបនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនទំនាក់ទំនង និងភាពជាដៃគូរវាងភាគីទាំងពីរ។


សន្តិសុខសង្គម
ពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ហុង វ៉ាន់វឌ្ឍនា តំណាង ឯកឧត្តម លី ច័ន្ទតុលា ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ ទៅចូលរួមពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារនៃសព និងបាននាំយកបច្ច័យមួយចំនួនជូនដល់គ្រួសារនៃសពផងដែរ។


សន្តិសុខសង្គម
បុណ្យសព លោក ប្រាក់ លន់ មេឃុំព្រះនិព្វាន្ត ដែលបានទទួលមរណភាព
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
រដ្ឋបាលស្រុកគងពិសី អំពីសកម្មភាពការងារ និងកិច្ចអន្តរាគមន៍សំខាន់ៗ៖


សន្តិសុខសង្គម
នាំយកបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព លោក ភន ផល
កំពង់ស្ពឺ÷ គ្រួសារនៃសព លោក ភន ផល ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ ៥៤ឆ្នាំ។ សពមានអាសយដ្ឋាននៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ថវិកាចូលរួមរំលែកទុក្ខរួមមាន៖
A. ឯកឧត្តម អ៊ុក ហឿនពិសី និងក្រុមការងារ៖ ២០០.០០០ រៀល
C. គណៈកម្មាធិការបក្សឃុំ៖ ១៥០.០០០ រៀល
សរុបថវិកា បុណ្យសព៖ ៣៥០.០០០ រៀល (បីសែនប្រាំម៉ឺនរៀល)។


សន្តិសុខសង្គម
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យ និងចូលរួមឧបត្ថម្ភការគៀផ្លូវជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានចុះបំពេញសកម្មភាពចុះមូលដ្ឋានដ៏មានអត្ថន័យចំនួនពីរ៖


សន្តិសុខសង្គម
ក្រុមការងារឃុំភ្នំតូច ចុះជួបសំណេះសំណាល និងចែករូបថត(កម្មវិធីប៉ា ម៉ានី) ព្រមទាំងថវិកាជូនដល់សិស្សានុសិស្សនៅឃុំភ្នំតូច
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារឃុំភ្នំតូច ដឹកនាំដោយ លោកជំទាវ ជិន សំនៀង បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្ដល់អំណោយលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សចំនួន ៧៤នាក់ ស្ថិតនៅភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខសំណេះសំណាលនិងឧបត្ថម្ភជាថវិការសម្ភារៈគ្រឿងឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ
កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្តខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខសំណេះសំណាលននិងឧបត្ថម្ភជាថវិការសម្ភារៈគ្រឿងឧបភោគបរិភោគដល់វីរៈកង់ទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ

