
ក្រុមការងារឃុំភ្នំតូច ចុះជួបសំណេះសំណាល និងចែករូបថត(កម្មវិធីប៉ា ម៉ានី) ព្រមទាំងថវិកាជូនដល់សិស្សានុសិស្សនៅឃុំភ្នំតូច
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារឃុំភ្នំតូច ដឹកនាំដោយ លោកជំទាវ ជិន សំនៀង បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្ដល់អំណោយលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សចំនួន ៧៤នាក់ ស្ថិតនៅភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។









