
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជុំពិភាក្សាការងារស្ថាបនាផ្លូវលេខ ១៤៥ ស្រុកបសេដ្ឋ ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុនសាងសង់ធំៗ
(កំពង់ស្ពឺ៖) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាផ្លូវលេខ ១៤៥ ស្ថិតក្នុងមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊្រុន ស៊ន់ អភិបាលរងខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ «សំរិទ្ធ សាខន» ជាន់ទី២ នៃសាលាខេត្តកំពង់ស្ពឺ។









