
ពិធីបុណ្យសព និងការចុះសំណេះសំណាល នាំយកអំណោយរំលែកទុក្ខ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះតេជគុណ សែម សុវណ្ណៈ ព្រះសាមុហ៍អនុគណ ស្រុកសាមគ្គីមុនីជ័យ និងជាព្រះគ្រូចៅអធិការវត្តព្រៃជុំ ព្រមទាំងលោក ជា សើ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី បានអមដំណើរដោយ គណៈកម្មាធិការបក្សឃុំ និងស្មៀនឃុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកបច្ច័យ ព្រមទាំងអំណោយមនុស្សធម៌ ទៅចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព លោកតា ជឹប ផល អាយុ ៧៧ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ។









