ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ...
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ។


សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកេីតឡេីងដោយការឆ្វេសប្រហែស .,រថយន្តប៉ះរថយន្ត
•នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកជាមួយរថយន្ដនៅត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿង ម៉ាក Mercedes ពណ៍ប្រផេះពាក់ផ្លាកលេខកម្ពុជា S.K.0707 អ្នកបើកបរឈ្មោះ ស៊ុន សុខនាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ផ្លូវជាតិលេខ៤ រថយន្ដបើកបរពីទិសខាងលិច ទៅកើត លុះបេីកមកដល់ចំណុចខាងលើបានប៉ះរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៍សពាក់ផ្លាកលេខបាត់ដំបង 3A-1525 សណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ4A-7071 ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនពីកន្លែងកេីតហេតុ។


សន្តិសុខសង្គម
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួក បង្កផលប៉ះពាល់ដល់បរិស្ថាន ក្នុងក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--- លោកបណ្ឌិ តូច ប៉ូលីវា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំក្រុុមការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងច្បារមន អាជ្ញាធរឃុំ-ភូមិ និងភាគីម្ចាស់សិប្បកម្ម ចុះពិនិត្យខ្សែចង្វាក់ផលិតកម្មជាក់ស្តែង និងបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទីតាំងសិប្បកម្មផលិតមួក ដែលស្ថិតនៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
យុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន អិន ស៊ី អេច ហុងដា សហការជាមួយហាងលក់ម៉ូតូហុងដាហេងចន្ថាកំពង់ស្ពឺនិងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការទ្រង់ទ្រាយធំបម្រុងការបើកភ្លើងស្វ័យប្រវត្តិ(AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សូ ឃុនវីរៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ត្រីនគរបាល ចរាចរណ៍ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។


សន្តិសុខសង្គម
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
កំពង់ស្ពឺ÷ រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។


សន្តិសុខសង្គម
យុវជនម្នាក់កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាពីលោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៧:៣០នាទី ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក បានចុះបង្រ្កាបភ្លាមៗនូវករណីបង្កហឹង្សា ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកភូមិ និងប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ។ ក្រោយពីមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយះលេខ (Hotline 1292) ករណីនេះបានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖
-សាលាបឋមសិក្សាយ៉ាបាតុងត្រពាំងក្អែក។
-នឹងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ។


សន្តិសុខសង្គម
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំ និងពង្រឹងកិច្ចការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីដឹកនាំ «វេទិកាសាធារណៈ» ជួបសំណេះសំណាល ស្ដាប់កង្វល់ និងទទួលយកសំណូមពរផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា និងចំគោលដៅ។


សន្តិសុខសង្គម
អាវុធហត្ថខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
កំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៥២១(ក) ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដោយលោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


សន្តិសុខសង្គម
ឆាត-តេ ហៅប្ដីមកផ្ទះវិញដូចហៅប្ដីមកកាប់វាយច្របាច់ក ព្រោះតែកំហឹងខឹងប្រពន្ធពេលខ្លួនកំពុងផឹកស្រាជាមួយមិត្ដភ័ក្ភ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានទទួលការហៅចូលតាមរយៈ Hotline ពីស្រ្ដីម្នាក់ជាជនរងគ្រោះដោយអំពេីហឹង្សាប្ដីប្រេីកណ្ដាប់ដៃដែកកាំបិតបុ័ងតោ ដេញកាប់ដោយសារតែភរិយាតេនិងឆាតតាមfacebookហៅលោកប្ដីមកផ្ទះដោយគ្រាន់តែនិយាយថាកុំផឹកស្រាច្រេីនពេកខូចសុខភាព។


សន្តិសុខសង្គម
ក្មេងទំនេីងបង្កហឹង្សាអុកឡុកតាមផ្លូវសាធារណៈនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(ប្រើដុំថ្ម)
កំពង់ស្ពឺ÷ នៅចំណុចសាលាដំណាក់ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ក្រុមជនសង្ស័យ១ក្រុម មាន៤នាក់ បានធ្វើសកម្មភាព បង្ករអុកឡុកតាមផ្លូវសាធារណៈនិងបានយកដុំថ្មរគប់ទៅកន្លែងស្នាក់នៅកម្មករធ្វើផ្លូវក្នុងភូមិ ឃុំខាងលើ បណ្តាលអោយចំឡានcamry ១គ្រឿង និងធ្វើអោយកម្មករមានការភ័យខ្លាច ។


សន្តិសុខសង្គម
យុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន អិន ស៊ី អេច ហុងដា សហការជាមួយហាងលក់ម៉ូតូហុងដាហេងចន្ថាកំពង់ស្ពឺនិងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការទ្រង់ទ្រាយធំបម្រុងការបើកភ្លើងស្វ័យប្រវត្តិ(AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សូ ឃុនវីរៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ត្រីនគរបាល ចរាចរណ៍ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

