ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិទួលធ្នង់ឃុំព្រះនិព្វានបាននាំយកនូវអំណោយចែកជូនដល់ ៣ គ្រួសារ
កំពង់ស្ពឺ÷ ឯកឧត្តម កែវ វណ្ណឡុង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន ៣គ្រួសារ ក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ក្នុងនោះរួមមាន ១/ឈ្មោះ សាយ សុខ បានទទួលសម្ភារៈ អង្ករ ៥០ គីឡូក្រាម ទឹកត្រី មួយយួរ ទឹកសុីអុីវ ១យួរ មី ២កេ ត្រីខកំប៉ុង១យួរ ថវិកា ៩០,០០០ រៀល ២/គ្រួសារ ដួង សួស បានទទួលសម្ភារះ អង្ករ ៥០ គីឡូក្រាម ទឹកត្រី១យួរ ទឹកសុី អុីវ ១យួរ ត្រីខ ១យួរ មី២កេស និងថវិកា ៩០,០០០រៀល និង៣/ឈ្មោះ គុយ សំណាង បានទទួលសម្ភារៈ អង្ករ ៥០គីឡូទឹកត្រី ១យួរ ទឹក សុីអីវ ១យួរ ត្រី ខ១យួរ មី២កេស និងថវិកា ៥០,០០០រៀល។


នយោបាយ
ទានវស្សាប្រគេនព្រះសង្ឃ២វត្ត វត្តអំពិលវ័ន្ត និងវត្តព្រះធម្មរង្សីព្រៃមិច
កំពង់ស្ពឺ÷ នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៦ លោក ញ៉ិល សំបូរ ក្រុមការងារខេត្តចុះមូលដ្ឋានឃុំវាលពន់និងសហការីក្រុមការងារគណបក្សឃុំ បានដង្ហែរទានវស្សាប្រគេនព្រះសង្ឃ២វត្ត វត្តអំពិលវ័ន្ត និងវត្តព្រះធម្មរង្សីព្រៃមិច ក្នុង១វត្ត ទទួលបានទានវស្សា១គូ អង្ករ៥០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ប្រេងឆា១ធុងតូច សាប៊ូលាងចាន១ធុងតូច ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ ខ្ទឹម ប៊ីចេង ម្រេច១ស្បោងតូច និងថវិកា ៧២ម៉ឺនរៀល។


នយោបាយ
ពិធី "ប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនីមួយៗ នៃឃុំពាំងល្វា"
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ស្នាក់ការគណបក្សឃុំពាំងល្វា បានរៀបចំពិធី "ប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនីមួយៗ នៃឃុំពាំងល្វា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈុន សុជាតិ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាំងល្វា។ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជាអនុប្រធានក្រុមការងារ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ព្រមទាំង ឯកឧត្តម លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ និង សមាជិក សមាជិកា សរុប ១៨០រូប (ស្រី៤១រូប)។


នយោបាយ
លោកជំទាវប្រធានគណបក្សប្រជាជនឃុំភ្នំតូច បានណែនាំឲ្យ សមាជិកបក្សចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត
ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យទី ២៦ កក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះភូមិស្តុកស្លាត ដោយដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន បានចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត នៅភូមិស្តុកស្លាត ដោយបាននាំយកនូវ អង្ករ២៥kg ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស
និងថវិកា ២០ម៉ឺនរៀល ដោយក្នុងនោះមានការចូលរួមពី៖
១/ លោកជំទាវ ទឹម សាវ៉ាត ១០០,០០០រៀល
២/លោកស្រី ហ៊ូ ចាន់ធឿន ៣០,០០០រៀល
៣/លោកស្រី ឆឹម ឆវី ២០,០០០រៀល
៤/លោក ស្រី សៀម ៥០,០០០ រៀល
(ប្រភព គណបក្សប្រជាជនឃុំភ្នំតូច)


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយនូវលទ្ធផលការងារសំខាន់ៗសមឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០២៧
កំពង់ស្ពឺ÷ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំស្គុះ លោកជំទាវខេង សំវ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយស្រុកសំរោងទង /ឃុំស្គុះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវលទ្ធផលការងារសំខាន់ៗសមឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០២៧ជូនដល់លោកលោកស្រីប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សឃុំ មន្ត្រីឃុំ ថ្នាក់ដឹកនាំ និងគណៈចលនាបោះឆ្នោតភូមិ គ្រប់ភូមិក្នុងឃុំ មានអ្នកចូលរួមចំនួន ៧៦នាក់ក្នុងនោះស្ត្រី៣២នាក់ ។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័កព.ស.២៥៧០ ត្រូវនិង ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ទឹម សាវ៉ាត សមាជិកគណ:អចិន្ត្រៃគណ:បក្សខេត្ត ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំភ្នំតូច លោកជំទាវ ម៉ែន ស៊ីនួន សមាជិកគណ:អចិន្ត្រៃគណ:បក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយ មូលដ្ឋានឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សឃុំភ្នំតូច និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំភ្នំតូច។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែបន្ទាប់។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។


នយោបាយ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦ គ្រួសារនៅក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត់ចំនួន ៦គ្រួសារ


នយោបាយ
ក្រុមការងារចលនាស្ត្រី÷ លើកកម្ពស់សមត្ថភាព និងតួនាទីស្ត្រីក្នុងសង្គម
កំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានមន្ទីរគណបក្សខេត្តកំពង់ស្ពឺ រួមជាមួយលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្ត្រីថ្នាក់ខេត្ត និងលោកជំទាវ គា សុខភូ អនុប្រធានទី១ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រី នៅទីស្នាក់ការគណបក្សស្រុកភ្នំស្រួច។
កម្មវិធីនេះមានអ្នកចូលរួមសរុប ៥២នាក់ ស្ត្រី ៤៩នាក់ ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងមូលដ្ឋាន។


នយោបាយ
គណបក្សប្រជាជនកម្ពុជា÷ «នៅជិតប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ»
កំពង់ស្ពឺ៖ នាល្ងាចថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង អញ្ជើញចុះសួរសុខទុក្ខលោក យឹម យឿង មេភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។


នយោបាយ
សំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រុងឧត្តុងម៉ែជ័យ
កំពង់ស្ពឺ÷នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យ
ហង្ស ឆាំឆាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិក ក្រុមការងារ ក្រុមប្រឹក្សា និងអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ មានចំនួន ៤៥០នាក់។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៦
-ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានគោរពអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦ របស់គណ:កម្មាធិការគណបក្សស្រុកគងពិសី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយស្រុក ប្រធានក្រុមការងារចុះជួយឃុំ លោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក លោកអនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក យុវជនគណបក្សស្រុក ប្រធានសាខាបក្សចំណុះគណៈកម្មាធិការបក្សស្រុក ប្រធាន អនុប្រធានគណបក្សឃុំ និងប្រធានយុវជនគណបក្សឃុំ, នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
អបអរសាទរសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

