
លោកជំទាវប្រធានគណបក្សប្រជាជនឃុំភ្នំតូច បានណែនាំឲ្យ សមាជិកបក្សចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត
ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យទី ២៦ កក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះភូមិស្តុកស្លាត ដោយដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន បានចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត នៅភូមិស្តុកស្លាត ដោយបាននាំយកនូវ អង្ករ២៥kg ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស និងថវិកា ២០ម៉ឺនរៀល ដោយក្នុងនោះមានការចូលរួមពី៖ ១/ លោកជំទាវ ទឹម សាវ៉ាត ១០០,០០០រៀល ២/លោកស្រី ហ៊ូ ចាន់ធឿន ៣០,០០០រៀល ៣/លោកស្រី ឆឹម ឆវី ២០,០០០រៀល ៤/លោក ស្រី សៀម ៥០,០០០ រៀល (ប្រភព គណបក្សប្រជាជនឃុំភ្នំតូច)









