
ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិទួលធ្នង់ឃុំព្រះនិព្វានបាននាំយកនូវអំណោយចែកជូនដល់ ៣ គ្រួសារ
កំពង់ស្ពឺ÷ ឯកឧត្តម កែវ វណ្ណឡុង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន ៣គ្រួសារ ក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ក្នុងនោះរួមមាន ១/ឈ្មោះ សាយ សុខ បានទទួលសម្ភារៈ អង្ករ ៥០ គីឡូក្រាម ទឹកត្រី មួយយួរ ទឹកសុីអុីវ ១យួរ មី ២កេ ត្រីខកំប៉ុង១យួរ ថវិកា ៩០,០០០ រៀល ២/គ្រួសារ ដួង សួស បានទទួលសម្ភារះ អង្ករ ៥០ គីឡូក្រាម ទឹកត្រី១យួរ ទឹកសុី អុីវ ១យួរ ត្រីខ ១យួរ មី២កេស និងថវិកា ៩០,០០០រៀល និង៣/ឈ្មោះ គុយ សំណាង បានទទួលសម្ភារៈ អង្ករ ៥០គីឡូទឹកត្រី ១យួរ ទឹក សុីអីវ ១យួរ ត្រី ខ១យួរ មី២កេស និងថវិកា ៥០,០០០រៀល។











