ព័ត៌មានក្នុងខេត្ត

ការងារគណបក្សប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកថ្ពង
នយោបាយ
ការងារគណបក្សប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកថ្ពង
ថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគណបក្សប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកថ្ពង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនរបស់គណបក្សដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧
នយោបាយ
កិច្ចប្រជុំពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនរបស់គណបក្សដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧
កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ នាថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនរបស់គណបក្សដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានស្រុកបសេដ្ឋ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ចុះជួបសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាត និងគ្រួសារ ទី ទាល់ ក្រ នៅក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ព្រមទាំងបានពាំនាំនូវអំណោយ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំខែ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងគ្រួសារ ទី ទាល់ ក្រ ក្នុងឃុំបសេដ្ឋ

នាថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចុះជួបសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាត និងគ្រួសារ ទី ទាល់ ក្រ នៅក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ព្រមទាំងបានពាំនាំនូវអំណោយ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំខែ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងគ្រួសារ ទី ទាល់ ក្រ ក្នុងឃុំបសេដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្សប្រចាំខែ និងផ្ដល់ថវិកាឧបត្ថម្ភគាំទ្រមូលដ្ឋាន នៅស្រុកសាមគ្គីមុនីជ័យ
នយោបាយ
ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្សប្រចាំខែ និងផ្ដល់ថវិកាឧបត្ថម្ភគាំទ្រមូលដ្ឋាន នៅស្រុកសាមគ្គីមុនីជ័យ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១២ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចបន្តខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះ សរុបចំនួន ១០៤នាក់ (ស្រីចំនួន ២៨នាក់ និងកុមារ ២៥នាក់)
នយោបាយ
ពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះ សរុបចំនួន ១០៤នាក់ (ស្រីចំនួន ២៨នាក់ និងកុមារ ២៥នាក់)
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ ចុះតាមខ្នងផ្ទះ ក្នុងភូមិគោកកណ្តាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ភូមិគោកកណ្តាល នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ សរុបចំនួន ១៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះ សរុបចំនួន ១០៤នាក់ (ស្រីចំនួន ២៨នាក់ និងកុមារ ២៥នាក់)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ប៊ិញ ជីវតុង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» ព្រមទាំងបាននាំយកអំណោយ និងថវិកាលើកទឹកចិត្តជូនដល់លោកគ្រូ-អ្នកគ្រូ នៅឃុំទ័ពមាន និងឃុំយាអង្គ
នយោបាយ
លោក ប៊ិញ ជីវតុង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» ព្រមទាំងបាននាំយកអំណោយ និងថវិកាលើកទឹកចិត្តជូនដល់លោកគ្រូ-អ្នកគ្រូ នៅឃុំទ័ពមាន និងឃុំយាអង្គ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ិញ ជីវតុង ប្រធានក្រុមការងារខេត្តចុះជួយឃុំទ័ពមាន និងឃុំយាអង្គ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» ដើម្បីសម្តែងនូវការដឹងគុណ និងលើកតម្កើងតម្លៃនៃអាជីពជាគ្រូបង្រៀន ដែលជាវិស្វករព្រលឹងវិញ្ញាណក្នុងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ឡាយ កង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការធ្វើបច្ចុប្បន្នភាពជីវមាត្រ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅឃុំមនោរម្យ ស្រុកថ្ពង
នយោបាយ
លោក ឡាយ កង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការធ្វើបច្ចុប្បន្នភាពជីវមាត្រ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅឃុំមនោរម្យ ស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡាយ កង ប្រធានគណៈកម្មាធិការគណបក្សស្រុកថ្ពង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការធ្វើបច្ចុប្បន្នភាពជីវមាត្រ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការងារចាំបាច់មួយចំនួនទៀត នៅទីស្នាក់ការគណបក្សឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណបក្សឃុំកាត់ភ្លុក សហការជាមួយសប្បុរសជន សម្រេចដំឡើងស្លាកសញ្ញាគណបក្សសរុបចំនួន ១៨ទីតាំង ដើម្បីពង្រីកមូលដ្ឋានគាំទ្រក្នុងមូលដ្ឋាន
នយោបាយ
គណបក្សឃុំកាត់ភ្លុក សហការជាមួយសប្បុរសជន សម្រេចដំឡើងស្លាកសញ្ញាគណបក្សសរុបចំនួន ១៨ទីតាំង ដើម្បីពង្រីកមូលដ្ឋានគាំទ្រក្នុងមូលដ្ឋាន
(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណបក្សឃុំកាត់ភ្លុក បានចុះដឹកនាំ និងរៀបចំការដំឡើងស្លាកសញ្ញាគណបក្សនៅក្នុងភូមិសាស្ត្រឃុំសរុបចំនួន ១៨ទីតាំង ដើម្បីពង្រឹងវត្តមាន និងបម្រើឱ្យកិច្ចការងារនយោបាយរបស់គណបក្សក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែតុលា និងលើកទិសដៅ ភារកិច្ចខែវិច្ឆិកា ឆ្នាំ២០២៦...
នយោបាយ
លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែតុលា និងលើកទិសដៅ ភារកិច្ចខែវិច្ឆិកា ឆ្នាំ២០២៦...
កំពង់ស្ពឺ៖នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែតុលា និងលើកទិសដៅ ភារកិច្ចខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារឃុំព្រះនិព្វាន្ត ចុះនាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកយាយ សេក ញ៉ឹង នៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី
នយោបាយ
ក្រុមការងារឃុំព្រះនិព្វាន្ត ចុះនាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកយាយ សេក ញ៉ឹង នៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ និងជាតំណាងលោកមេឃុំព្រះនិព្វាន្ត រួមជាមួយមេភូមិ បាននាំយកថវិកាចំនួន ៤០០,០០០រៀល ទៅចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយគ្រួសារសពប្រជាពលរដ្ឋឈ្មោះ សេក ញ៉ឹង ភេទស្រី អាយុ ៩១ឆ្នាំ ដែលបានទទួលមរណភាពដោយជរាពាធ នៅភូមិលៀក ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកបណ្ឌិត ហ៊ួ វណ្ណៈ ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចូលរួមបុណ្យកឋិនទានសាមគ្គី និងប្រគេនបច្ច័យនៅវត្តអង្គលំទង ឃុំស្នំក្រពើ
នយោបាយ
លោកបណ្ឌិត ហ៊ួ វណ្ណៈ ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចូលរួមបុណ្យកឋិនទានសាមគ្គី និងប្រគេនបច្ច័យនៅវត្តអង្គលំទង ឃុំស្នំក្រពើ
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ួ វណ្ណៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ និងជាតំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ បានដឹកនាំក្រុមការងារចុះមូលដ្ឋានថ្នាក់កណ្តាល និងថ្នាក់ភូមិ-ឃុំ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបានចូលរួមបច្ច័យចំនួន ៥០០,០០០រៀល សម្រាប់កសាងនិងទ្រទ្រង់វត្តអារាមផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ ឃុំមហាឫស្សី
នយោបាយ
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ ឃុំមហាឫស្សី
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិ និងយុវជនបក្សឃុំ សរុបចំនួន ៤៥នាក់ (ស្រី ១០នាក់) ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ២២រូប នៅស្រុកសាមគ្គីមុនីជ័យ ប្រកាសដាច់ចិត្តលាលែងពីតំណែង និងសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា
នយោបាយ
ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ២២រូប នៅស្រុកសាមគ្គីមុនីជ័យ ប្រកាសដាច់ចិត្តលាលែងពីតំណែង និងសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ២២រូប មកពីឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តប្រកាសជាផ្លូវការនូវការផ្ដាច់ខ្លួន និងឈប់គាំទ្រគណបក្សប្រឆាំងចាប់ពីពេលនេះតទៅ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត