
លោកបណ្ឌិត ហ៊ួ វណ្ណៈ ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចូលរួមបុណ្យកឋិនទានសាមគ្គី និងប្រគេនបច្ច័យនៅវត្តអង្គលំទង ឃុំស្នំក្រពើ
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ួ វណ្ណៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ និងជាតំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ បានដឹកនាំក្រុមការងារចុះមូលដ្ឋានថ្នាក់កណ្តាល និងថ្នាក់ភូមិ-ឃុំ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបានចូលរួមបច្ច័យចំនួន ៥០០,០០០រៀល សម្រាប់កសាងនិងទ្រទ្រង់វត្តអារាមផងដែរ។








