
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីត្រួតពិនិត្យការផ្គូរផ្គងជំហានទី២ និងកំណត់ផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សត្យា វុធ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម អ៉ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃមន្ទីរគណបក្សខេត្ត ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានមន្ទីរគណបក្សខេត្ត, ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង ៩ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនរូបទៀត។











