
ឯកឧត្តម ហ៊ុន ម៉ានី ត្រៀមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះពិនិត្យសុខភាពប្រជាពលរដ្ឋ និងសម្ពោធអគារសិក្សាថ្មី នៅក្រុងឧដុង្គម៉ែជ័យ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម លី ស៊ុន ប្រធានក្រុមការងារចុះជួយក្រុងឧដុង្គម៉ែជ័យ និង ឯកឧត្តម ឡេង ផល្លី តំណាងក្រុមគ្រូពេទ្យ ហ៊ុន ម៉ានី ដើម្បីធានាដល់ដំណើរការនៃកម្មវិធីចុះមូលដ្ឋានដ៏មានសារៈសំខាន់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។










