
ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិពេជ្រមុនី ប្រជុំពិភាក្សាពង្រីកសមាជិកបក្ស និងជំរុញការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកស្រី ប៊ូ បុប្ផា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិពេជ្រមុនី រួមជាមួយក្រុមការងារ និងសមាជិកអចិន្ត្រៃយ៍បក្សឃុំ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំភូមិ និងសមាជិកគណបក្សក្នុងភូមិពេជ្រមុនី ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួម ១៧នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រីកសមាជិកបក្ស ជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជំរុញប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សព្វផ្សាយផែនការការងារត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។











