
អគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X 80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង
កំពង់ស្ពឺ÷ គិតត្រឹមម៉ោង ៧:៣០នាទីយប់ ស្ថានភាពអគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X 80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង។ សូមអរគុណ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ អជ្ញាធរមានសមត្ថកិច្ច និងជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ ដែលបានរួមដៃគ្នាទប់ស្កាត់មិនអោយរាលដាលដល់អគារ ៤ ផ្សេងទៀត។ ⏩️ ថ្ងៃស្អែក ក្រុមអន្តរាគមន៍ដោះស្រាយ ក្រសួង មន្ទីរការងារខេត្ត នឹងចុះមកពិនិត្យ និងពិភាក្សាជាមួយតំណាងក្រុមហ៊ុនចំពោះការរៀបចំដំណើរការឡើងវិញ សូមបងប្អូនកុំមានការព្រួយបារម្មណ៍🙏។








