
លោក ឡាយ កង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការធ្វើបច្ចុប្បន្នភាពជីវមាត្រ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅឃុំមនោរម្យ ស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡាយ កង ប្រធានគណៈកម្មាធិការគណបក្សស្រុកថ្ពង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការធ្វើបច្ចុប្បន្នភាពជីវមាត្រ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការងារចាំបាច់មួយចំនួនទៀត នៅទីស្នាក់ការគណបក្សឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។










