
កិច្ចប្រជុំពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនរបស់គណបក្សដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧
កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ នាថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនរបស់គណបក្សដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានស្រុកបសេដ្ឋ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។










