
លោក ប៊ិញ ជីវតុង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» ព្រមទាំងបាននាំយកអំណោយ និងថវិកាលើកទឹកចិត្តជូនដល់លោកគ្រូ-អ្នកគ្រូ នៅឃុំទ័ពមាន និងឃុំយាអង្គ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ិញ ជីវតុង ប្រធានក្រុមការងារខេត្តចុះជួយឃុំទ័ពមាន និងឃុំយាអង្គ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» ដើម្បីសម្តែងនូវការដឹងគុណ និងលើកតម្កើងតម្លៃនៃអាជីពជាគ្រូបង្រៀន ដែលជាវិស្វករព្រលឹងវិញ្ញាណក្នុងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ។










