ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ពិធីបោះឆ្នោតផ្គូរផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំហោងសំណំ អាណត្តិទី៦ ឆ្នាំ២០២៧
កំពង់ស្ពឺ÷ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតផ្គូរផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំហោងសំណំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។


នយោបាយ
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងទិសដៅខែធ្នូ របស់ក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។


នយោបាយ
ឯកឧត្ដម អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងណែនាំពីការលើកផែនការចុះពង្រឹងការងារមូលដ្ឋាន នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម អៀង មូលី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសំណេះសំណាលជាមួយក្រុមបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


នយោបាយ
លោក សុខ រ៉ាវុធ ដឹកនាំក្រុមការងារជួសជុល និងលាបថ្នាំទីស្នាក់ការគណបក្សឃុំខ្ទុំក្រាំង ព្រមទាំងត្រៀមបំពាក់ស្លាកថ្មីចំនួន ៦ផ្ទាំង
កំពង់ស្ពឺ៖ លោក សុខ រ៉ាវុធ អនុប្រធានក្រុមការងារចុះជួយស្រុកសំរោងទង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្ទុំក្រាំង បានដឹកនាំក្រុមការងារចុះរៀបចំ ជួសជុល និងលាបថ្នាំកែលម្អឡើងវិញនូវទីស្នាក់ការគណបក្សឃុំខ្ទុំក្រាំង ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការងាររដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។


នយោបាយ
សប្បុរសជន បានជួយជាថវិកាដល់គ្រួសារកុមារ៉ា អៀន បញ្ញា អាយុ១ខួប៨ខែ ដែលត្រូវការវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នមានអាសយដ្ឋាននៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អៀម យូ តំណាងឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី បាននាំយកនូវថវិការបស់ឯកឧត្តមនិងក្រុមការងារព្រមទាំងសប្បុរសជនដើម្បីជួយសំរាលការខ្វះខាតដល់គ្រួសារកុមារ៉ា អៀន បញ្ញា អាយុ១ខួប៨ខែ ដែលត្រូវការវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នមានអាសយដ្ឋាននៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។


នយោបាយ
នៅស្នាក់ការគណបក្សឃុំវាលពន់ បានរៀបចំប្រារព្ធពិធីអបអរសាទរ ស្ដីពីការបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ឃុំវាលពន់ ចំនួន ៣៣៥នាក់ ស្រី ១៥៤នាក់
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំវាលពន់ បានរៀបចំប្រារព្ធពិធីអបអរសាទរ ស្ដីពីការបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ឃុំវាលពន់ ចំនួន ៣៣៥នាក់ ស្រី ១៥៤នាក់
ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង
+សមាសភាពចូលរួមមាន
-លោក ញ៉ឹល សំបូរ ប្រធានក្រុមកាងារគណបក្សចុះជួយមូលដ្ឋានឃុំវាលពន់-លោក/លោកស្រី អនុប្រធាននិងសមាជិកគណបក្សឃុំវាលពន់ និងលោកប្រធាន អនុប្រធាន គណៈកម្មាធិការសាខាបក្សភូមិទាំង១៣-សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មីឃុំវាលពន់ ចំនួន ៣៣៥នាក់ ស្រី ១៥៤នាក់


នយោបាយ
គណបក្សឃុំកាត់ភ្លុក ដឹកនាំលើកស្លាកគណបក្ស ស្លាកនៅក្នុងឃុំ ចំនួន៣៨ ក្នុងនោះបានលើករួចបានចំនួន២៩ស្លាក
ថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ២០២៦
គណបក្សឃុំកាត់ភ្លុក ដឹកនាំលើកស្លាកគណបក្ស
ស្លាកនៅក្នុងឃុំ ចំនួន៣៨ ក្នុងនោះបានលើករួចបានចំនួន២៩ស្លាក :
១ ភូមិក្រោលក្រសាំង ចំនួន ៥ ស្លាក
២ ភូមិរកាកោងចំនួន ៤ ស្លាក
៣ ភូមិយោលទោងចំនួន ២ ស្លាក
៤ ភូមិរកាធំចំនួន ២ ស្លាក
៥. នៅភូមិចំបក់ ២ស្លាក
៦. នៅភូមិអូរ ៣
៧-ព្រៃសំព័រ ៣
៨-ភូមិថ្លុកបី ៣
៩-ភូមិត្រពាំពើក ៣ស្លាកនិង
១០-ភូមិវាលល្វាង២ស្លាក
បានលើកសរុប២៩ស្លាក ស្លាកនៅសល់នឹងលើកបន្តបន្ទាប់ទៀត ។
សូមគោរពជម្រាបជូនថា ស្លាកទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ ឯឧ វេជ្ជ ស្រូយ អាដុល្លារ និងសហការី ។


នយោបាយ
ជម្រុញ ពន្លឿន ការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រ អោយទាន់តាមការកំណត់សមាសភាពចូលរួមមាន: ចំនួន៧ នាក់ ស្រី១នាក់
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -លោក ប៉ុល ធារ៉ា អចិន្ត្រៃយ៍បក្សស្រុកគងពិសី និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះនិព្វាន បានបើកកិច្ចប្រជុំជាអចិន្ត្រៃយ៍បក្សឃុំព្រះនិព្វាន្ត ស្តីពីផែនការ បោះឆ្នោតស្ទាបស្ទង់ជ្រើសរើស បេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧
និងផែនការក្នុងជួយជម្រុញ ពន្លឿន ការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រ អោយទាន់តាមការកំណត់សមាសភាពចូលរួមមាន: ចំនួន៧ នាក់ ស្រី១នាក់ នៅស្នាក់ការគណបក្សឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
កិច្ចប្រជុំត្រៀមរៀបចំការងារបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -លោក រស់ សុខ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពេជ្រមុនី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានការចូលរួមពីអនុប្រធានក្រុមការងារចុះមូលមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិទាំង១៣ នៅស្នាក់ការគណបក្សឃុំពេជ្រមុនី ស្រុកគងពុសី ខេត្តកំពង់ស្ពឺ។


នយោបាយ
ពិធីទទួល តុ ពីសប្បុរសជន ហើយលោក ក៏បានថ្លៃងអំណរគុណដល់លោក ស៊ីម សុខញ៉ាញ់ និងលោកស្រី សេង ស្រីណាក់ ដែលបានផ្ដល់ តុចំនួន ២ សរុបថវិកា ស្មើនឹង ១,៧០០ ដុល្លារ ដល់ស្នាក់ការ គណបក្សប្រជាជន ឃុំជង្រុក
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦-ឯកឧត្ដម ប៉ាន់ វណ្ណី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជង្រុកនិងក្រុមការងារ លោកថោង ផាត ប្រធានគណបក្សឃុំ និងក្រុមការងារ បានអញ្ជើញជាកិត្តិយស មកទទួល តុ ពីសប្បុរសជន ហើយលោក ក៏បានថ្លៃងអំណរគុណដល់លោក ស៊ីម សុខញ៉ាញ់ និងលោកស្រី សេង ស្រីណាក់ ដែលបានផ្ដល់ តុចំនួន ២ សរុបថវិកា ស្មើនឹង ១,៧០០ ដុល្លារ ដល់ស្នាក់ការ គណបក្សប្រជាជន ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិទី៦ ឆ្នាំ២០២៧ និងពិសាអាហារសាមគ្គី នៅទីស្នាក់ការគណបក្សឃុំស្នំក្រពើ
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -ឯកឧត្តម លី ណាវុឌ្ឍ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្នំក្រពើ និងលោក ញ៉េន មុន្នីរតនៈ អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ចុះជួយឃុំស្នំក្រពើ ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ បានដឹកនាំក្រុមការងារចុះមូលដ្ឋាន គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ឃុំស្នំក្រពើ ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិទី៦ ឆ្នាំ២០២៧ និងពិសាអាហារសាមគ្គី នៅទីស្នាក់ការគណបក្សឃុំស្នំក្រពើ។ ការចំណាយក្នុងកម្មវិធីរួមមាន÷ ១. ម្ហូបអាហារ ចំនួន ៦៥០,០០០រៀល ២. ភេសជ្ជៈ ចំនួន ២៥០,០០០រៀល, ៣. ចំណាយទូទៅ ១២០,០០០រៀល ថវិកាចំណាយសរុប ១,០២០,០០០រៀល។


នយោបាយ
ជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ឆាំឆាន
នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក នៅភូមិត្រពាំងក្រឡូង សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ឆាំឆាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិក ក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ មានចំនួន ៥៦៩នាក់។


នយោបាយ
ពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ឃុំស្គុះ អាណាទី ៦ ឆ្នាំ ២០២៧ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំស្គុះ អាណត្តិទី៦ ឆ្នាំ២០២៧ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា សមាជិការគណៈកម្មាធិការគណបក្សប្រជាជននិងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកសំរោងទង ឯកឧត្តម សត្យា វុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ឯកឧត្តម អ៉ិន ឃុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងសមាសភាពចូលរួម និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

