
ជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ឆាំឆាន
នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក នៅភូមិត្រពាំងក្រឡូង សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ឆាំឆាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិក ក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ មានចំនួន ៥៦៩នាក់។










