
ជម្រុញ ពន្លឿន ការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រ អោយទាន់តាមការកំណត់សមាសភាពចូលរួមមាន: ចំនួន៧ នាក់ ស្រី១នាក់
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -លោក ប៉ុល ធារ៉ា អចិន្ត្រៃយ៍បក្សស្រុកគងពិសី និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះនិព្វាន បានបើកកិច្ចប្រជុំជាអចិន្ត្រៃយ៍បក្សឃុំព្រះនិព្វាន្ត ស្តីពីផែនការ បោះឆ្នោតស្ទាបស្ទង់ជ្រើសរើស បេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ និងផែនការក្នុងជួយជម្រុញ ពន្លឿន ការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពជីវមាត្រ អោយទាន់តាមការកំណត់សមាសភាពចូលរួមមាន: ចំនួន៧ នាក់ ស្រី១នាក់ នៅស្នាក់ការគណបក្សឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។










