
ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិទី៦ ឆ្នាំ២០២៧ និងពិសាអាហារសាមគ្គី នៅទីស្នាក់ការគណបក្សឃុំស្នំក្រពើ
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -ឯកឧត្តម លី ណាវុឌ្ឍ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្នំក្រពើ និងលោក ញ៉េន មុន្នីរតនៈ អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ចុះជួយឃុំស្នំក្រពើ ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ បានដឹកនាំក្រុមការងារចុះមូលដ្ឋាន គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ឃុំស្នំក្រពើ ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិទី៦ ឆ្នាំ២០២៧ និងពិសាអាហារសាមគ្គី នៅទីស្នាក់ការគណបក្សឃុំស្នំក្រពើ។ ការចំណាយក្នុងកម្មវិធីរួមមាន÷ ១. ម្ហូបអាហារ ចំនួន ៦៥០,០០០រៀល ២. ភេសជ្ជៈ ចំនួន ២៥០,០០០រៀល, ៣. ចំណាយទូទៅ ១២០,០០០រៀល ថវិកាចំណាយសរុប ១,០២០,០០០រៀល។










