
កិច្ចប្រជុំត្រៀមរៀបចំការងារបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ -លោក រស់ សុខ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពេជ្រមុនី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានការចូលរួមពីអនុប្រធានក្រុមការងារចុះមូលមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិទាំង១៣ នៅស្នាក់ការគណបក្សឃុំពេជ្រមុនី ស្រុកគងពុសី ខេត្តកំពង់ស្ពឺ។










