ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា .,,
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កងកម្លាំងនគរបាលបានចូលរួមគោរពទង់ជាតិ និងមានការអញ្ជឹញចូលរួមដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ជំនាញទាំង៣១ លោក លោកស្រី មន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ដ ។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ សេចក្ដីជូនដំណឹង
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សេចក្តីជូនដំណឹង
ទូលព្រះបង្គំខ្ញុំ រួមជាមួយនឹងភរិយា ចូលរួមដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីស្វាគមន៍ផ្លូវការចំពោះបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦
H.E. Dr. PICH Chanmony HUN Manet, and I are honored to be accompanying His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of the Kingdom of Cambodia, at the Official Welcome Ceremony for the Heads of State and Government participating in the 20th Francophonie Summit.


នយោបាយ
ពិធីបោះឆ្នោតស្ទាបស្ទង់មតិ សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិ សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំ ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៧,២៨ ម/ថ្ងៃម្សិលមិញ ៦,៧៦ ម (+០,៥២ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៨ ម
- ពាមឃ្លៃថ្ងៃនេះ=៣,៩០ ម / ថ្ងៃម្សិលមិញ=៣,៨០ ម (+០,១០ ម )
-តាសាល ថ្ងៃនេះ=១៩,៦០ ម /ថ្ងៃម្សិលមិញ=១៩,៦៤ ម (-០,០៤ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,៦០ ម


សន្តិសុខសង្គម
ពុទ្ធបរិស័ទផ្តើមបុណ្យកឋិនមហាសាមគ្គីដង្ហែរទៅកាន់វត្តសាមគ្គីរាជវរារាមហៅវត្តថ្មីក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីប្រគេនព្រះសង្ឃនិងប្រមូលបច្ច័យកសាង
កំពង់ស្ពឺ៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើមី្បធ្វើការដង្ហែនាំយក ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសាមគ្គីរាជវរារាម ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


ទេសចរណ៍
ចាប់ពីថ្ងៃទី៩ខែ វិច្ឆិកាដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ភ្ញៀវទេសចរសរុប ៤៦,២១០នាក់
កំពង់ស្ពឺៈ ថ្ងៃអាទិត្យ ៦កើត ខែកក្ដិក ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៧០ត្រូវនិងថ្ងៃ ១៥ ខែ វិច្ឆិកា ធ្ឆ្នាំ២០២៦ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី៩ខែ វិច្ឆិកាដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ភ្ញៀវទេសចរសរុប ៤៦,២១០នាក់


សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី នៅវត្តអង្គតាភេម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការល្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីវត្តអង្គតាភេម ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងស្មារតីសាមគ្គីភាព។


នយោបាយ
ពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំត្រពាំងគង អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំត្រពាំងគង
ខេត្តកំពង់ស្ពឺ÷ នាថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៧ ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងស្រុកសំរោងទង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង បានអញ្ញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំត្រពាំងគង អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំត្រពាំងគង។


សន្តិសុខសង្គម
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត នៅភូមិសាស្ត្រស្រុកភ្នំស្រួច...
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត នៅភូមិសាស្ត្រស្រុកភ្នំស្រួច។


សេចក្តីប្រកាសព័ត៌មាន
បង្គំខ្ញុំ រួមជាមួយនឹងភរិយា ចូលរួមដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON
ទូលព្រះបង្គំខ្ញុំ រួមជាមួយនឹងភរិយា ចូលរួមដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ រសៀលថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦


សន្តិសុខសង្គម
ពង្រឹងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពពីចំងាយ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ខែវិច្ចិកាឆ្នាំ២០២៦ រាជធានី.ភ្នំពេញ
(កំពង់ស្ពឺ)៖ដោយបានការអនុញ្ញាតនិងការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក ហុន សុខចំរើន ស្នងការរងទទួលទិសស្រុកគងពិសី នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំដល់កងកម្លាំងក្រោមឱវាទ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សំដៅលើការអនុវត្តតាមផែនការ៖ ពង្រឹងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពពីចំងាយ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ខែវិច្ចិកាឆ្នាំ២០២៦ រាជធានី.ភ្នំពេញ ។

