
ពុទ្ធបរិស័ទផ្តើមបុណ្យកឋិនមហាសាមគ្គីដង្ហែរទៅកាន់វត្តសាមគ្គីរាជវរារាមហៅវត្តថ្មីក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីប្រគេនព្រះសង្ឃនិងប្រមូលបច្ច័យកសាង
កំពង់ស្ពឺ៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើមី្បធ្វើការដង្ហែនាំយក ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសាមគ្គីរាជវរារាម ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលក្នុងវត្ត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។











