
ពង្រឹងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពពីចំងាយ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ខែវិច្ចិកាឆ្នាំ២០២៦ រាជធានី.ភ្នំពេញ
(កំពង់ស្ពឺ)៖ដោយបានការអនុញ្ញាតនិងការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក ហុន សុខចំរើន ស្នងការរងទទួលទិសស្រុកគងពិសី នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំដល់កងកម្លាំងក្រោមឱវាទ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សំដៅលើការអនុវត្តតាមផែនការ៖ ពង្រឹងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពពីចំងាយ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ខែវិច្ចិកាឆ្នាំ២០២៦ រាជធានី.ភ្នំពេញ ។









