
ពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំពាំងល្វា សរុបចំនួន ១១៦ រូប (ស្រី ៦៣ រូប)
កំពង់ស្ពឺ÷ នាព្រឹកអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៖ ឯកឧត្ដមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងាគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ឯកឧត្តម ឈុន សុជាតិ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាំងល្វា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំពាំងល្វា សរុបចំនួន ១១៦ រូប (ស្រី ៦៣ រូប) ក្នុងនោះ មកពីភូមិចំនួន៦ រួមមាន៖ ភូមិចិនថ្មី ភូមិត្រពាំងពោធិ៍ ភូមិពាំងល្វា ភូមិមាត់អូរ ភូមិគង្រុត និងភូមិអាយាន។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារថ្នាក់ស្រុក គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិទាំង១៨ សមាជិក សមាជិកា នៃអង្គពិធីសរុប ចំនួន១៧៥ រូប ។











