
ពិធីបោះឆ្នោតស្ទាបស្ទង់មតិ សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់មតិ សម្រាប់រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំ ។











