ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកថ្ពង បើកកិច្ចប្រជុំពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមប្រចាំឆមាសទី១ ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ទ្រី សុខា អភិបាលរង នៃគណៈអភិបាលស្រុកថ្ពង តំណាងដ៏ខ្ពង់ខ្ពស់លោក ចែមភឺនរីម វុទ្ធី អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកថ្ពង។


កសិកម្ម
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីនីតិវិធីរៀបចំផែនការអាជីវកម្មក្នុងខ្សែច្រវាក់តម្លៃបសុសត្វ
នាថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៊ិន រតនា អនុប្រធានមន្ទីរ និងជាសម្របសម្រួលប្រធានគម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) រួមជាមួយថ្នាក់ដឹកនាំការិយាល័យកសិ-ឧស្សាហកម្ម និងមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកភ្នំស្រួច បានចុះសម្របសម្រួលសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការរៀបចំផែនការអាជីវកម្មសម្រាប់ការចិញ្ចឹមសត្វ សត្វឃាតដ្ឋាន និងទីផ្សារ»។


សុខាភិបាល
លោកវេជ្ជបណ្ឌិត ហុក គ្រី ដឹកនាំកិច្ចប្រជុំបច្ចេកទេស និងចុះពិនិត្យការព្យាបាលអ្នកជំងឺគ្រុនឈាមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom រវាងក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កំពង់ស្ពឺ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។


អប់រំ និងកីឡា
ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំក្រុមការងារ Website និងសាធារណៈមតិមន្ទីរព័ត៍មាន ២៥រាជធានី/ខេត្ត ពិនិត្យវឌ្ឍនភាពការងារគេហទំព័រ ការធ្វើបច្ចុប្បន្នភាពមាតិកា ការពង្រឹងគុណភាពព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--- លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។


សន្តិសុខសង្គម
ឯកឧត្តម ឈូរ សុបញ្ញា និងក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ឯកឧត្តម ឈូរ សុបញ្ញា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកសាមគ្គីមុន្នីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាលគ្លីនិកឯកជន
១.អ្នកជំងឺឈ្មោះ ហុន ស្រីណែត នៅភូមិទំនប់បាក់ (គ្រុនឈាម) ថវិកាឯកឧត្តម ឈួរ សុបញ្ញា 150,000រៀល លោកមេឃុំ50,000រៀល ក្រុមការងារចុះភូមិលោកស៊ិន ទិត្យផល្គុន 40,000រៀល លោកហេង សំអាត30,000រៀល លោក បាន បូរី 40,000រៀល។


សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”សម្រាប់ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.១៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
ក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ ផង់ ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ឈ្មោះ ណុង សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ណុង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០២គ្រឿង (ម៉ាក SCCOPY ស៊េរីឆ្នាំ២០២៣ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1W-0501 និងម៉ាក BEAT ស៊េរីឆ្នាំ២០២៦ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1Y-5662) , ទូរស័ព្ទ ចំនួន0៣គ្រឿង ។


សេចក្តីជូនដំណឹង
មន្ទីរបានផ្ដល់បាយការណ៍ស្ដីអំពីកំពស់ទឹកតាមខ្នងទំនប់ក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៧៤ ម/ថ្ងៃម្សិលមិញ ៦,៨០ ម (-០,០៦ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៦ ម
• ពាមឃ្លៃថ្ងៃនេះ=២,៧៥ ម / ថ្ងៃម្សិលមិញ=២,៦០ ម (+០,១៥ ម )
-តាសាល ថ្ងៃនេះ=១៤,៨១ ម /ថ្ងៃម្សិលមិញ=១៤,៩៧ ម (-០,១៦ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,១៩ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c


នយោបាយ
ឯកឧត្តមប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិទួលធ្នង់ឃុំព្រះនិព្វានបាននាំយកនូវអំណោយចែកជូនដល់ ៣ គ្រួសារ
កំពង់ស្ពឺ÷ ឯកឧត្តម កែវ វណ្ណឡុង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន ៣គ្រួសារ ក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ក្នុងនោះរួមមាន ១/ឈ្មោះ សាយ សុខ បានទទួលសម្ភារៈ អង្ករ ៥០ គីឡូក្រាម ទឹកត្រី មួយយួរ ទឹកសុីអុីវ ១យួរ មី ២កេ ត្រីខកំប៉ុង១យួរ ថវិកា ៩០,០០០ រៀល ២/គ្រួសារ ដួង សួស បានទទួលសម្ភារះ អង្ករ ៥០ គីឡូក្រាម ទឹកត្រី១យួរ ទឹកសុី អុីវ ១យួរ ត្រីខ ១យួរ មី២កេស និងថវិកា ៩០,០០០រៀល និង៣/ឈ្មោះ គុយ សំណាង បានទទួលសម្ភារៈ អង្ករ ៥០គីឡូទឹកត្រី ១យួរ ទឹក សុីអីវ ១យួរ ត្រី ខ១យួរ មី២កេស និងថវិកា ៥០,០០០រៀល។


សុខាភិបាល
🌺កម្មវិធី «ប៉ាម៉ានី»🌺
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ឯកឧត្តមបណ្ឌិត ហេង សុខគង់ ដឹកនាំក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត ស៊ីន សុភាព ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ឌឿន ដេត មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ លោក ហម លីហៀង ប្រធានមណ្ឌលសុខភាពអូរគគី ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី បូ ស្រីនិច មន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានសម្រាលទារិកាដោយសុវត្ថិភាព កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ និងកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យកាល់ម៉ែត។

