
ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំក្រុមការងារ Website និងសាធារណៈមតិមន្ទីរព័ត៍មាន ២៥រាជធានី/ខេត្ត ពិនិត្យវឌ្ឍនភាពការងារគេហទំព័រ ការធ្វើបច្ចុប្បន្នភាពមាតិកា ការពង្រឹងគុណភាពព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--- លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។











