
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom រវាងក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កំពង់ស្ពឺ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។










