ព័ត៌មានក្នុងខេត្ត

អញ្ជើញយកទានប្រណិតចំណាំព្រះវស្សាហ៍ ថវិកា និងទយ្យវត្ថុមួយចំនួនប្រគេន ជូន ព្រះសង្ឃ តាជី យាយជី នៅក្នុងវត្តរតនៈមុនីវ័ន្ត និងវត្តអម្ពរវ័ន្ត(អាស្រមចំការស្វាយ)
នយោបាយ
អញ្ជើញយកទានប្រណិតចំណាំព្រះវស្សាហ៍ ថវិកា និងទយ្យវត្ថុមួយចំនួនប្រគេន ជូន ព្រះសង្ឃ តាជី យាយជី នៅក្នុងវត្តរតនៈមុនីវ័ន្ត និងវត្តអម្ពរវ័ន្ត(អាស្រមចំការស្វាយ)
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ (August 4, 2026) ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយ ស្រុកសាមគ្គីមុនីជ័យ ជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី អមតំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងគណៈកម្មាធិការបក្សឃុំ បានអញ្ជើញយកទានប្រណិតចំណាំព្រះវស្សាហ៍ ថវិកា និងទយ្យវត្ថុមួយចំនួនប្រគេន ជូន ព្រះសង្ឃ តាជី យាយជី នៅក្នុងវត្តរតនៈមុនីវ័ន្ត និងវត្តអម្ពរវ័ន្ត(អាស្រមចំការស្វាយ) @ ក្នុងមួយវត្តៗទទួលបាន; ១. ទានប្រណិតព្រះវស្សាហ៍មួយគូរ ២. ថវិកា ៤០០.០០០៛ ៣. អង្ករ ១០០kg ៤. ទឹកបរិសុទ្ធ៥កេស ៥. មីជាតិ៥កេស ៦. ទឹក្រូច១កេស ៧. ជូនតាជី ដូនជី ម្នាក់ៗ ២ម៉ឺន សរុបថវិកាចំនួន២.៦២៥.០០០៛ ក្នុងនោះគណៈកម្មាធិការបក្សឃុំបានចូលរួមថវិកា៤០ម៉ឺនរៀល និងទឹកសុទ្ធ ៤កេស
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
នាំយកសម្ភារៈ និងថវិការួមគ្នា អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៧៩០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សៀង សំ នាង មេភូមិ ដូង
នយោបាយ
នាំយកសម្ភារៈ និងថវិការួមគ្នា អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៧៩០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សៀង សំ នាង មេភូមិ ដូង
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ -ឯកឧត្តម ថេង បញ្ញាធន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ រួមជាមួយឯកឧត្តម ប៉ូច សុវណ្ណឌី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំឃុំ ភូមិ បានអញ្ជើញនាំយកសម្ភារៈ និងថវិការួមគ្នា អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៧៩០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សៀង សំ នាង មេភូមិ ដូង ដែលបានទទួលមរណភាពដោយរោគាពាធ,នៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោក អៀម វី សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោក អ៊ុ ចាំ មេឃុំស្ដុក រួមជាមួយក្រុមការងារឃុំ បាននាំយកសម្ភារៈ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ១៥០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សុត នី ភេទស្រី អាយុ ៤៤ឆ្នាំ ទទួលមរណភាពដោយរោគាពាធ នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។(ប្រភពគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សំណេះសំណាលលើកទឹកជាមួយសិស្សានុសិស្ស រស់នៅក្នុងឃុំរលាំងចក ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រ
នយោបាយ
សំណេះសំណាលលើកទឹកជាមួយសិស្សានុសិស្ស រស់នៅក្នុងឃុំរលាំងចក ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង បានជួបសំណេះសំណាលលើកទឹកជាមួយសិស្សានុសិស្ស រស់នៅក្នុងឃុំរលាំងចក ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប)ចំនួន ៦០នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ និងនាំយកអាវ ថវិកាឧបត្ថម្ភក្នុងម្នាក់អាវ ១ ថវិកា ៤មុឺនរៀល នៅស្នាក់ការគណបក្សឃុំរលាំងចក ។ ក្នុងឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងលោកជំទាវ ខេង សំវ៉ាដា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង ជូនដល់ក្មួយៗ និងអង្គពិធីផងដែរ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះសកម្មភាពនៅមូលដ្ឋានឃុំ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះសកម្មភាពនៅមូលដ្ឋានឃុំ
កំពង់ស្ពឺ÷ កាលពីថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅបន្ដ របស់គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់ឃុំដំណាក់រាំង ដែលបានការចូលរួមពី អនុប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំ សរុបចំនួន ៦៦នាក់។ ក្នុងនោះកិច្ចប្រជុំនោះដែរ ក្រុមការងារបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មាធិការគណបក្សឃុំចំនួន ៩នាក់ ក្នុងម្នាក់ ២០ ០០០ រៀល សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំចំនួន ៤៣នាក់ ក្នុងម្នាក់ ១០ ០០០ រៀល។ សរុបថវិកាចំនួន ៦១០ ០០០ រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និក្រុមបាល់ទាត់ ស.ស.យ.ក អលស្តា
អប់រំ និងកីឡា
បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និក្រុមបាល់ទាត់ ស.ស.យ.ក អលស្តា
កំពង់ស្ពឺ÷ លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មាន តំណាងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាការប្រកួតកីឡាមិត្តភាព និងសប្បុរសធម៌ ក្រោម "ប្រធានបទ បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និង ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ"។ ក្រោមអធិបតីភាព -លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត -លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម អគាររដ្ឋបាលខេត្ត ជាន់ទី១។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លាន
ការអភិវឌ្ឍ
ការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លាន
VIDEO.LED.Screenshot.ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ
ការអភិវឌ្ឍ
បើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ខែ កក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរណ៍សរុប ១៧,២៣០នាក់
ទេសចរណ៍
ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ខែ កក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរណ៍សរុប ១៧,២៣០នាក់
កំពង់ស្ពឺ÷ ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ខែ កក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរណ៍សរុប ១៧,២៣០នាក់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ(ស្នាក់នៅ) ១,២៥០នាក់ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ   ដើរកម្សាន្តវិលល្ងាច ១៥,៨១៥នាក់ ទេសចរណ៍ បរទេស   ១៦៥នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.៩៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៧២ ម/ថ្ងៃម្សិលមិញ ៦,៦៥ ម (+០,០៧ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,២៨ ម - ពាមឃ្លៃថ្ងៃនេះ=២,៥០ ម / ថ្ងៃម្សិលមិញ=២,៥៥ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,១៧ ម /ថ្ងៃម្សិលមិញ=១៥,៣០ ម (-០,១៣ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៨៣ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ផែនការសកម្មភាពនាំមកនូវភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧
សកម្មភាពថ្នាក់ដឹកនាំ
ផែនការសកម្មភាពនាំមកនូវភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧
កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចាត់តាំង លោក ចេង ខេមរា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិសូវង្សលើ ចុះជួបប្រជុំជាមួយ អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំក្រុមការងាររៀបចំកម្មវិធី អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង
កំពង់ស្ពឺ÷ ឯកឧត្តម វ៉ា សុផល អនុប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង តំណាង ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្នាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើ នៅវត្តត្រពាំងគង ដោយមានអ្នកចូលរួមសរុបចំនួន ៩៣ អង្គ/នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត