
បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និក្រុមបាល់ទាត់ ស.ស.យ.ក អលស្តា
កំពង់ស្ពឺ÷ លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មាន តំណាងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាការប្រកួតកីឡាមិត្តភាព និងសប្បុរសធម៌ ក្រោម "ប្រធានបទ បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និង ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ"។ ក្រោមអធិបតីភាព -លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត -លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម អគាររដ្ឋបាលខេត្ត ជាន់ទី១។











