
អញ្ជើញយកទានប្រណិតចំណាំព្រះវស្សាហ៍ ថវិកា និងទយ្យវត្ថុមួយចំនួនប្រគេន ជូន ព្រះសង្ឃ តាជី យាយជី នៅក្នុងវត្តរតនៈមុនីវ័ន្ត និងវត្តអម្ពរវ័ន្ត(អាស្រមចំការស្វាយ)
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ (August 4, 2026) ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយ ស្រុកសាមគ្គីមុនីជ័យ ជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី អមតំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងគណៈកម្មាធិការបក្សឃុំ បានអញ្ជើញយកទានប្រណិតចំណាំព្រះវស្សាហ៍ ថវិកា និងទយ្យវត្ថុមួយចំនួនប្រគេន ជូន ព្រះសង្ឃ តាជី យាយជី នៅក្នុងវត្តរតនៈមុនីវ័ន្ត និងវត្តអម្ពរវ័ន្ត(អាស្រមចំការស្វាយ) @ ក្នុងមួយវត្តៗទទួលបាន; ១. ទានប្រណិតព្រះវស្សាហ៍មួយគូរ ២. ថវិកា ៤០០.០០០៛ ៣. អង្ករ ១០០kg ៤. ទឹកបរិសុទ្ធ៥កេស ៥. មីជាតិ៥កេស ៦. ទឹក្រូច១កេស ៧. ជូនតាជី ដូនជី ម្នាក់ៗ ២ម៉ឺន សរុបថវិកាចំនួន២.៦២៥.០០០៛ ក្នុងនោះគណៈកម្មាធិការបក្សឃុំបានចូលរួមថវិកា៤០ម៉ឺនរៀល និងទឹកសុទ្ធ ៤កេស








